អំពីសាលា  |  ភាសាខ្មែរ  |  ភាសាអង់គ្លេស  |  ភាសាចិន  |  កុំព្យូទ័រ  |  ចំណេះដឹងទូទៅ  |  ទាញយក  |  ផ្តល់មតិយោបល

■ អំពី​សាលា ■ ភាសាខ្មែរ​ ■ ភាសាអង់គ្លេស ■ ភាសាចិន ■ កុំព្យូទ័រ ■ ចំណេះដឹងទូទៅ ■ ទាញយក■ ផ្តល់មតិយោបល់

ទីតាំង ::   សាលា   —   កុំព្យូទ័រ   —   ភាសា​បញ្ចូល និង ប្លង់​ក្តា​ចុច
អធិប្បាយ​អំពីផ្ទាំង​"កំណត់-Setting"របស់​ប្រអប់​"សេវា​អត្ថបទ​និង​ភាសា​បញ្ចូល-Text Services and Input Languages
     
១ • បើកប្រអប់"សេវាអត្ថបទ​និង​ភាសា​បញ្ចូល" របៀបទី១  របៀប​ទី២  
២ •

ការ​អធិប្បាយ​អំពីផ្ទាំង"ការកំណត់"នៃប្រអប់​"សេវាអត្ថបទ​និង​ភាសា​បញ្ចូល"

  • ផ្នែក"ក្តាចុច​ភាសា​តាម​លំនាំ​ដើម"
  • ផ្នែក"សេវាផ្សេងៗ​ដែល​បាន​បញ្ចូល"
  • ផ្នែក​"ចំណង់​ចំណូល​ចិត្ត"
 
     

 

 

យើង​អាច​បើក​​ប្រអប់​"សាវា​អត្ថបទ​និង​ភាសា​បញ្ចូល"​តាម​វិធី​ដូច​ខាង​ក្រោម៖

របៀប​ទី​១ —បើ​អ្នក​ឃើញ​ "របាភាសា-Language Bar"

  1. ចុច​កណ្តុរស្តាំ​លើ​របា​រភាសា (ដែល​អណ្តែត​លើ​ផ្ទៃតុ ឬ នៅ​លើ​របា​រភារកិច្ច)



  2. រួច​ជ្រើស​យក "Setting-ការកំណត់"​



  3. យើង​នឹង​ឃើញ​ប្រអប់"សេវា​អត្ថបទ​និង​ភាសា​បញ្ចូល-Text Services and Input Languages" រួ​ច​ចុច​លើ​ផ្ទាំង"ការ​កំណត់-Settings"

របៀប​ទី​២ —បើ​អ្នក​មិនឃើញ​ "របាភាសា-Language Bar"

  1. ចុច​"Start-ចាប់ផ្តើម"
  2. ចូលទៅ"Control Panel-ផ្ទាំង​បញ្ជា"
  3. បន្ទាប់​មកក្នុង"ទិដ្ឋភាពប្រភេទ Category View"ចូល​ទៅរួច​ចុច"ជម្រើស​តំបន់​និង​ភាសា"​ ប៉ុន្តែ​បើ​ក្នុង"ទិដ្ឋភាពបុរាណ Classical View" វិញ​សូម​ចុច​លើ​​​ "ជម្រើស​តំបន់​និង​ភាសា"​ តែម្តង បន្ទាប់​មក​ចូល​ផ្ទាំង"Languages ភាសា"ជា​ចុង​ក្រោយ​ចុច​លើ​"Details លំអិត"

ការ​អធិប្បាយអំពី​ផ្ទាំង"ការ​កំណត់-Settings"នៃប្រអប់"សេវា​អត្ថបទ​និង​ភាសា​បញ្ចូល-Text Services and Input Languages" ៖

  • ផ្នែក"Default input language-ភាសា​បញ្ចូលតាម​លំនាំ​ដើម" ជ្រើស​ភាសា​បញ្ចូលមួយ​ក្នុង​ចំណោម​ទាំង​អស់​​​ដែល​បាន​តម្លើង​ដើម្បី​ប្រើ​ពេល​ដែល​អ្នក​ចាប់​ផ្តើមកុំ​ព្យូទ័រ​របស់​អ្នក ។



    ​ ទី​នេះ​យើង​បាន​ជ្រើស​យក​ភាសា​ក្តា​ចុច​កាតាឡាន​ដែល​មាន​ប្លង់​ក្តាចុច​ជា​ខ្មែរ​យូនីកូដ​កំណែ១​របស់​ណាយ​ដា​"Catalan - Khmer Unicode Keyboard (NIDA 1.0)" ព្រោះ​យើង​ប្រើ​ប្លង់​ក្តា​ចុច​យូនី​កូដ​ជា​ញឹក​ញាប់​ណាស់ ។ ​
  • ផ្នែក "សេវា​ដែល​បាន​បញ្ចូល​ទាំង​ឡាយ-Installed Services"


    ជ្រើស​សេវា​ទាំង​ឡាយ​ដែល​អ្នក​ចង់​បាន​សំរាប់​ភាសា​បញ្ចូល​នីមួយៗ​ដែល​បាន​បង្ហាញ​ក្នុង​បញ្ជី ​។ ​ប្រើ​ឆ្នុច​"Add...-បន្ថែម" ឬ ​"Remove-ដក​ចេញ"​ ដើម្បី​កែប្រែ​បញ្ជី​នេះ ។
    ទីនេះ​យើង​នឹង​បន្ថែម​សេវាមួយ​គឺ"Drawing Pad-បន្ទះ​គំនូរ"ទៅ​អោយ​ភាសា​ក្តា​ចុច​អង់គ្លេស
    សូមជ្រើស​យក រួច​ចុចឆ្នុច"Add...-បន្ថែម"



    ដាក់​ជម្រើស​ត្រង់​"Handwriting recongnition-ការ​ទទួល​ស្គាល់​សំនេរ" ហើយ​​ជ្រើសយក​"Drawing Pad-បន្ទះ​គំនូរ"រួច​ចុច"OK-យល់ព្រម"

  • ផ្នែក"Preferences-ចំណង់​ចំណូល​ចិត្ត"


  1. ចុចលើ​ឆ្នុច"របាភាសា-Language Bar..."យើង​អាច​នឹង​ឃើញ



    ជម្រើស​នីមួយៗ​មាន​មុខ​ងារ​ដូច​តទៅ៖

    Show the Language bar on the desktop បង្ហាញរបាភាសា​លើ​ផ្ទៃតុ
    Show the Language bar as transparent when inactive ​បង្ហាញ​របា​រភាសា​ជា​រូប​ថ្លា​ពេល​អសកម្ម
    រូបអសកម្ម​របស់​របា​រភាសា​អាច​បង្ហាញ​ជា​រូប​ថ្លា​បាន​តែ​ក្រៅ​របា​រភារ​កិច្ច​
    Show additional Language bar icons in the taskbar បង្ហាញរូប​តំណាង​របា​រភា​សា​ទាំង​ឡាយ​បន្ថែម​ក្នុង​របាភារកិច្ច
    Show text labels on the Language bar បង្ហាញ​ស្លាកអត្ថបទ​លើ​របាភាសា


  2. ចុចលើ​ឆ្នុច"ការ​កំណត់​គ្រាប់​ចុច-Key Settings..."យើនឹង​ឃើញ


    ជម្រើស​នីមួយៗ​មាន​មុខ​ងារ​ដូច​តទៅ៖

    To turn off Caps Lock ដើម្បី​បិទ​ប្តូរ​ជាប់
      Press the CAPs LOCK key ចុច​គ្រាប់​ចុច"ប្តូរ​ជាប់"
      ​Press the SHIFT key ចុចគ្រាប់​ចុច"ប្តូរ"

    Hot keys for Input Languages គ្រាប់​ចុច​ចង​សម្រាប់​ភាសា​បញ្ចូល
    Action អំពើ Key sequence លំដាប់​គ្រាប់​ចុច
    Switch between input languages
    ប្តូរ​រវាង​ភា​សា​បញ្ចូល​ទាំង​ឡាយ
    ​Left Alt + Shiftចុចគ្រាប់​ចុច"ប្តូរ"
    Switch to Catalan-Khmer Unicode Keyboard (NIDA 1.0)
    ប្តូរ​ទៅ​កាតាឡាន ​ក្តា​ចុច​ខ្មែរ​យូនី​កូដ(ណាយ​ដា ១.០)
    (None) គ្មាន-មិន​ទាន់​បាន​កំណត់
    Switch to English (United States)-United States-International
    ប្តូរ​ទៅ​អង់គ្លេស​(សហរដ្ឋ) ក្តា​ចុច​សហរដ្ឋ​អន្តរជាតិ
    (None) គ្មាន-មិន​ទាន់​បាន​កំណត់
      Change Key Sequence... ប្តូរ​លំដាប់​គ្រាប់ចុច

    ជ្រើស​លើ​"Switch between input languages" រួច​ចុច​លើ​ឆ្នុច​"Change Key Sequence..."



    Change Key Sequence ប្តូរ​លំដាប់​គ្រាប់​ចុច
    Switch input languages ប្តូរ​រវាង​ភាសា​ក្តា​ចុច​ទាំង​ឡាយ ​ប្តូរ​រវាង ​​ និង ដោយ​ប្រើ​Alt ឆ្វេង+SHIFT
    Switch keyboard layouts ​ប្តូរ​រវាង​ប្លង់​ក្តា​ចុច​ទាំង​ឡាយ (CTRL+SHIFT)

    បន្ថែម​ក្តាចុច​Khmer Unicode Keyboard (NIDA 1.0) ទៅឲ្យ

spacer line04
អំពីសាលា  |  ភាសាខ្មែរ  |  ភាសាអង់គ្លេស  |  ភាសាចិន  |  កុំព្យូទ័រ  |  ចំណេះដឹងទូទៅ  |  ទាញយក  |  ផ្តល់មតិយោបល