|
១ • ឧបមាថាអ្នកមានកម្មវិធីខ្មែរយូនីកូដកំណែ២ ដែលបានទាញយកមកហើយបានដាក់ក្នុងថត Download នៃថាស D ។ ចុចគ្រាប់ចុចវីនដូ បូកនិងគ្រាប់ចុច E ដើម្បីបើក Window Explorer ដែលជាកម្មវិធីរុករក ។

ចុចទ្វេដងលើឯកសារប្រតិបត្តិឈ្មោះ KhmerUnicode2.0.0 ។
សំគាល់ Note ៖
អ្នកត្រូវតែមានសិទ្ធិជាអ្នកគ្រប់គ្រង Administrator ទើបអាចដំណើការឯកសារប្រតិបត្តិដែលមានចុង exe បាន ។
២ • អ្នកនឹងឃើញប្រអប់ស្វាគមន៍ជាជំនួយការនៃការតំឡើងខ្មែរយូនីកូដ

សូមចុចឆ្នុច Next "បន្ទាប់" ។
៣ • នោះអ្នកនឹងមកដល់ប្រអប់ជ្រើសរើសទីតាំងនៃគោលដៅដែលត្រូវបញ្ចូល Khmer Unicode 2.0

អ្នកអាចចុចឆ្នុច Browse... ដើម្បីជ្រើសរើសទីតាំងដែលអ្នកចង់តំឡើងខ្មែរយូនីកូដ ប៉ុន្តែទីនេះខ្ញុំសូមរក្សាទីតាំងតាមលំនាំដើមឲ្យនៅដដែលគឺ
C:\Program Files\Khmer Unicode 2.0
៤ • ប្រសិនបើនៅផ្ទាំង Languages "ភាសារផ្សេងៗ" ផ្នែក Supplemental language support "ភាសាគាំទ្របន្ថែម" ត្រង់ចំនុច Install files for complex script and right-to-left languages (including Thai) "បញ្ចូលឯកសារសម្រាប់អក្សរស្មុគ្រស្មាញ និងភាសាពីស្តាំទៅឆ្វេងផ្សេងៗ(រួមបញ្ចូលទាំងភាសាថៃ)" មិនទាន់ត្រូវបានជ្រើសរើស

ពេលនោះអ្នកត្រូវបានទាមទារឲ្យដាក់បញ្ចូលថាសបង្រួម "CD" នៃវិនដូអិចភីចូលទៅក្នុងស៊ីឌីដ្រាយ CD-ROM

បន្ទាប់មកសូមចុច OK "យល់ព្រម" រួចអនុវត្តន៍តាមរូបជំហាន១-២-៣-៤ខាងក្រោម

បន្ទាប់មកសូមចុចស្វែងរកថតឈ្មោះ I386 ដែលនៅក្នុងឌីសវីនដូរបស់អ្នក

ចុចទ្វេដងលើថត I386

បន្ទាប់មកជ្រើសឯកសារដែលត្រូវការ (ឧទាហរណ៍ AGT040D.HL_) រួចចុចឆ្នុច Open "បើក"
៥ • ជាចុងក្រោយសូមរង់ចាំបន្តិច អ្នកនឹងឃើញប្រអប់បញ្ចប់ជំនួយការបញ្ចូលនៃ Khmer Unicode

ចុចឆ្នុច Finish "បញ្ចប់" ជាការស្រេច ។ សូមជួយអបអរ!
សូមអ្នកអានផងដែរនូវអត្ថបទខាងក្រោម៖
|