អំពីសាលា  |  ភាសាខ្មែរ  |  ភាសាអង់គ្លេស  |  ភាសាចិន  |  កុំព្យូទ័រ  |  ចំណេះដឹងទូទៅ  |  ទាញយក  |  ផ្តល់មតិយោបល់

■ អំពី​សាលា ■ ភាសាខ្មែរ​ ■ ភាសាអង់គ្លេស ■ ភាសាចិន ■ កុំព្យូទ័រ ■ ចំណេះដឹងទូទៅ ■ ទាញយក■ ផ្តល់មតិយោបល់

ទីតាំង ::   សាលា   —   កុំព្យូទ័រ   —  ខ្មែរយូនីកូដ  —  MS Office និង Khmer Unicode 
ជៀស​វាង​កំហុស​ពេល​ប្រើ​ Khmer Unicode ​ជា​មួយ​និង​ Microsoft Office

តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​កន្លង​មក​  ​ទុក​ជា​ខ្ញុំ​បាន​បញ្ចូល​ខ្មែរ​យូនីកូដ​បាន​យ៉ាង​ត្រឹម​ត្រូវ​ហើយ​ក៏​ដោយ​ ​ក៏​គង់​តែ​នៅ​ឃើញ​មាន​កំហុស​កើត​ឡើង​ម្តង​ម្កាល​ពេល​ប្រើ​Khmer Unicode ជា​មួយ​នឹង Microsoft Office 2003 ឬហៅ​ថា​ Office 11​ ។​

បើ​ទោះបី​បញ្ចូល​ខ្មែរ​យូនី​កូដ​បាន​ត្រឹម​ត្រូវ  ​ហើយ​​​ ​"Usp10.dll"ដែល​នៅ​ក្នុង​ថត​ "C:\WINDOWS\system32" មាន​កំណែ​ថ្មី​ដែល​គាំ​ទ្រ​ខ្មែរ​យូ​នី​កូដ​ក៏​ដោយ ​កុំ​ហុស​វា​នៅ​តែមាន​ព្រោះ​ Microsoft Office 2003 ប្រើ​​ "Usp10.dll" ​ដោយ​លែក​របស់​ខ្លួន​ក្នុង​ថត "C:\Program Files\Common Files\Microsoft Shared\OFFICE11" ​ហេតុ​នេះ​បើ​វា​ជា​កំណែ​ចាស់​ដែល​មិន​គាំទ្រ​ខ្មែរ​យូនីកូដ​ទេ  នោះពេល​ប្រើ​​​អាច​បណ្តាលឲ្យ​មាន​កំហុស​ ។

ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ខាង​លើ​គឺ​យើង​ត្រូវ​ចម្លង​ ​"Usp10.dll" កំណែ​ថ្មី​បំផុត​ដែល​គាំទ្រ​ខ្មែរ​យូនីកូដ​ទៅ​ជំនួស​ ​"Usp10.dll" កំណែ​ចាស់​របស់​ Microsoft Office 2003 ដែល​មាន​ទីតាំង​នៅ​ក្នុង​ថត "C:\Program Files\Common Files\Microsoft Shared\OFFICE11"​ ។

សូម​អនុវត្តន៍​តាម​ជំហាន​ដូច​ខាង​ក្រោម​៖

កែ​ឈ្មោះ​ "usp10.dll" ចាស់​​ក្នុង"C:\Program Files\Common Files\Microsoft Shared\OFFICE11" ទៅ​ជា​ "usp10.dll.old"
ចម្លង​"Usp10.dll" កំណែ​ថ្មី​ដែល​គាំទ្រ​ខ្មែរ​យូនីកូដ​
បិទ​ភ្ជាប់ "usp10.dll"កំណែថ្មី​ចូល​ទៅ​ក្នុង"C:\Program Files\Common Files\Microsoft Shared\OFFICE11"

ជំហានទី១ —កែ​ឈ្មោះ​ "usp10.dll" ចាស់​​ក្នុង"C:\Program Files\Common Files\Microsoft Shared\OFFICE11" ទៅ​ជា​ "usp10.dll.old"

សូមអ្នក​ចុច​កណ្តុរ​ស្តាំជាប់រួច​អូស​ចាប់​ពី​ខាង​មុខ​ពាក្យ C រហូត​ដល់​ចុង​ពាក្យ OFFICE11ដូច​រូប​ខាង​ក្រោម



រួចប្រើ "Ctrl" បូក​និង "C" ដើម្បី​ចម្លង ​។ បន្ទាប់​មក​ប្រើ​ គ្រាប់ចុច​វីនដូ​​ បូកនឹង"E" ​ដើម្បី​បើក "Window Explorer" ​
ត្រង់ "Address-អាស័យដ្ឋាន" ប្រើ "Ctrl" បូក​និង "V" ដើម្បីបិទ​ភ្ជាប់ ហើយ​ចុចគ្រាប់​ចុច​ "Enter"​



ជ្រើស​លើ​ឯក​សារ​ "usp10.dll" រួច​ចុច​គ្រាប់​ចុច​ "F2" ហើយ​កែ​ឈ្មោះ​ទៅ​ជា​ "usp10.dll.old" រួច​ចុចចុចគ្រាប់​ចុច​ "Enter" ។​



វានឹង​ក្លាយ​ទៅ​ជា​ឯក​សារ​ចាស់​



យើង​ធ្វើ​បែប​នេះ​ដើម្បី​រក្សា​ឯក​សារ​ចាស់​ទុក ហើយ​អាច​ប្រើ​វា​វិញ​ក្នុង​ករណី​ចាំ​បាច់​ណា​មួយ ។​

ជំហានទី២ — ចម្លង​"Usp10.dll" កំណែ​ថ្មី​ដែល​គាំទ្រ​ខ្មែរ​យូនីកូដ​

  • ប្រសិនបើ​អ្នក​បាន​បញ្ចូល Khmer Unicode 2.0 រួច​ស្រាច​ហើយ ​គឺ​វា​នៅ​ក្នុង​"C:\Program Files\Khmer Unicode 2.0"​



    ចុចកណ្តុរ​ស្តាំ​លើ​ឯកសារ "usp10.dll" រួច​ជ្រើស​យក "ចម្លង-Copy"​
  • អ្នក​អាច​ទាញ​យក​ឯកសារ​ "usp10.dll" កំណែ1.0626.6000.16386 នៅ​ទីនេះ ។ ចុច​លើ​ពាក្យ​ "នៅទីនេះ" ​ពេល​លេច​ចេញ​ប្រអប់ "File Download-ទាញ​យក​ឯកសារ​" សូម​ចុច​លើ​ពាក្យ "Save-រក្សាទុក"​



    ពេល​នោះ​ប្រអប់ "Save As-រក្សា​ទុក​ជា" នឹង​ចេញ​មក​ ។ ​ត្រង់​ "Save in - រក្សាទុក​ក្នុង" អ្នក​អាច​ជ្រើស​រើស​ទីតាំង​ដែល​ត្រូវ​រក្សា​ "usp10_1.0626.6000.16386.zip" ​ទុក ​ប៉ុន្តែ​ទី​នេះ​យើង​រក្សា​​វា​ដាក់​លើ "Desktop-ផ្ទៃតុ" ។​



    រង់​ចាំ​បន្តិច​អ្នក​នឹង​ឃើញ​ប្រអប់ "Download Complete-បញ្ចប់​ការ​ទាញ​យក​ទាំង​ស្រុង" រួច​ចុច "Open-បើក​"​



    ដើម្បី​បើក (ក្នុងWinzip ឬ Winrar) រួច​ជ្រើស​លើ​​ឯកសារ​ "usp10.dll" ហើយ​ចុច Ctrl + C ដើម្បី​ចម្លង(បន្ទាប់​មក​ពុំ​ទាន់​បិទ​បង្អួច​កម្មវិធីWinzip ឬ Winrar ពុំ​នោះ​សោត​ការ​ចម្លង​នឹង​គ្មាន​ប្រសិទ្ធិភាព) ។

ជំហានទី៣ — បិទ​ភ្ជាប់ "usp10.dll" កំណែថ្មី​ចូល​ទៅ​ក្នុង"C:\Program Files\Common Files\Microsoft Shared\OFFICE11"

បិទភ្ជាប់ដោយ​ប្រើ "Ctrl + V"​ ចូល​ទៅ​ក្នុង​"C:\Program Files\Common Files\Microsoft Shared\OFFICE11" យើង​នឹង​បាន​លទ្ធផល​ដូចរូប​​ខាង​ក្រោមនេះ



សូម​ជួយ​អបអរ ពេល​នេះ​អ្នក​អាច​ប្រើ​ខ្មែរ​យូនី​ជាមួយ​ Microsoft Office 2003 ដោយ​មិន​ក្លាច​មាន​កំហុស​ទៀត​ឡើយ!

spacer line04
អំពីសាលា  |  ភាសាខ្មែរ  |  ភាសាអង់គ្លេស  |  ភាសាចិន  |  កុំព្យូទ័រ  |  ចំណេះដឹងទូទៅ  |  ទាញយក  |  ផ្តល់មតិយោបល់