 |
|
 |
|
|
 |
| ទីតាំង :: សាលា — ចំណេះដឹងទូទៅ — សង្គហធម៌ប្រាំយ៉ាង |
| ១ — សង្គហធម៌៥យ៉ាងដែលបុត្រធីតានិងមាតាបិតាត្រូវបំពេញ |
បុត្រធីតាត្រូវបំពេញចំពោះមាតាបិតា
|
មាតាបិតាត្រូវអនុគ្រោះចំពោះបុត្រធីតា
|
បុត្រធីតាត្រូវ៖
- ប្រតិបត្តិមាតាបិតាអោយល្អ ។
- បំពេញបំណងដែលមាតាបិតាចង់បាន ។
- ចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ។
- រក្សាកេរ្តិ៍ឈ្មោះវង្សត្រកូល ។
- ធ្វើបុណ្យឧទ្ទិសទក្ខិណាទានដល់មាតាបិតានៅពេលលោកមរណភាពបាត់ទៅ ។
|
មាតាបិតាត្រូវ៖
- ហាមឃាត់កូនចាកអំពើអាក្រក់ ។
- ធ្វើខ្លួនជាគំរូដ៏ល្អដល់កូន ។
- អោយកូនរៀនសូត្រចំនេះវិជ្ជាល្អត្រឹមត្រូវ ។
- រៀបអាពាហ៍ពិពាហ៍អោយកូន ។
- ចែកទ្រព្យអោយកូនតាមកាលដ៏គួរ ។
|
បើមាតាបិតា និង បុត្រធីតា បានប្រតិបត្តិតាមសង្គហធម៌ទាំង៥ប្រការដូចខាងលើនេះ បានល្អត្រឹមត្រូវហើយ គ្រួសារទាំងមូលនឹងរស់នៅក្នុងសុភមង្គលជានិច្ចនិរន្តរ៍ ។
|
|
|
 |
| ២ — សង្គហធម៌៥យ៉ាងដែលសិស្សនិងគ្រូត្រូវបំពេញ |
សិស្សត្រូវបំពេញចំពោះគ្រូ
|
គ្រូត្រូវអនុគ្រោះចំពោះសិស្ស
|
សិស្សត្រូវ៖
- ក្រោកទទួលពេលគ្រូដើរចូលមក ។
- គោរពបំរើគ្រូ ។
- ស្តាប់បង្គាប់នូវបទបញ្ជា ឬឱវាទរបស់គ្រូ ។
- ដឹងគុណគ្រូ ។
- ធ្វើតាមការទូន្មានរបស់គ្រូ ។
|
គ្រូត្រូវ៖
- ធ្វើខ្លួនជាគំរូដឹកនាំដ៏ល្អដល់សិស្ស ។
- ផ្តល់ចំនេះវិជ្ជាត្រឹមត្រូវដល់សិស្សមិនរើសមុខ ។
- រកមធ្យោបាយល្អពន្យល់ណែនាំសិស្សឲ្យឆាប់យល់ ។
- លើកតំកើងកិត្តិយសសិស្សតាមលំដាប់ចំនេះវិជ្ជា ។
- ការពារសិស្សពេលមានរឿងហេតុកើតឡើងពីគ្រប់ទិស ។
|
បើគ្រូ និង សិស្ស បានប្រតិបត្តិតាមសង្គហធម៌ទាំង៥ប្រការដូចខាងលើនេះ បានល្អត្រឹមត្រូវហើយនោះ មិត្តភាពរវាងគ្រូនិងសិស្សនឹងមានដំណើរសុខស្រួលជានិច្ច ។
|
|
|
 |
| ៣ — សង្គហធម៌៥យ៉ាងដែលស្វាមីនិងភរិយាត្រូវបំពេញ |
ស្វាមីត្រូវបំពេញចំពោះភរិយា
|
ភរិយាត្រូវបំពេញចំពោះស្វាមី
|
- ប្តីត្រូវគោរពប្រពន្ធដោយស្វាមីភ័ក្តិ ។
- ប្តីត្រូវប្រគល់កិច្ចការផ្ទះឲ្យប្រពន្ធចាត់ចែង ។
- ប្តីមិនត្រូវមើលងាយប្រពន្ធ(រាប់ញាតិខាងប្រពន្ធដូចខាងខ្លួន) ។
- ប្តីត្រូវបំពេញបំណងប្រពន្ធនូវគ្រឿងតែងកាយដោយមាសពេជ្រ ។
- ប្តីមិនត្រូវក្បត់ចិត្តប្រពន្ធ(ផ្តល់កិត្តិយសប្រពន្ធពេលមានពិធីការ) ។
|
- ប្រពន្ធត្រូវគោរពប្តីក្នុងនាទីខ្លួនជាមេផ្ទះដ៏ល្អ ។
- ប្រពន្ធត្រូវរាប់អានសាច់ញាតិខាងប្តីស្មើដូចជាខាងខ្លួន ។
- ប្រពន្ធត្រូវចេះសន្សំសំចៃទ្រព្យដែលប្តីរកបាន ។
- ប្រពន្ធត្រូវឧស្សាហ៍ក្នុងការគ្រប់គ្រងគេហដ្ឋាន(មិនខ្ជិលច្រអូស) ។
- ប្រពន្ធត្រូវមានចិត្តស្មោះត្រង់ចំពោះប្តីជានិច្ច(មិនផិតក្បត់) ។
|
បើស្វាមីនិងភរិយា បានប្រតិបត្តិតាមសង្គហធម៌៥ប្រការខាងលើនេះល្អត្រឹមត្រូវហើយនោះ គ្រួសាររបស់គេនឹងបានស្គាល់នូវសុភមង្គលជានិច្ច ។
|
|
|
 |
| ៤ — សង្គហធម៌៥យ៉ាងដែលបុគ្គលនិងមិត្តត្រូវបំពេញ |
បុគ្គលត្រូវបំពេញចំពោះមិត្រភ័ក្តិ
|
មិត្រត្រូវបំពេញចំពោះបុគ្គល
|
- បុគ្គលត្រូវយល់ចិត្តឬនិយាយតែពាក្យដែលគាប់ចិត្តមិត្រ ។
- បុគ្គលត្រូវផ្តល់សំភារៈផ្សេងៗដល់មិត្រពេលណាមានការខ្វះខាត ។
- បុគ្គលត្រូវតែរកប្រយោជន៍ជូនមិត្រ ។
- បុគ្គលត្រូវការពារកិត្តិយសមិត្រនិងចាត់ទុកមិត្រក្នុងភាពស្មើគ្នា ។
- បុគ្គលត្រូវតែស្មោះត្រង់ចំពោះមិត្រ(មិនកុហកបញ្ជោតមិត្រ) ។
|
- មិត្រត្រូវជួយទូន្មានបុគ្គលជាមិត្រអោយចេញផុតពីផ្លូវអាក្រក់ ។
- មិត្រត្រូវជួយថែទាំទ្រព្យរបស់បុគ្គលជាមិត្រដែលធ្វេសប្រហែស ។
- មិត្រត្រូវជួយសង្រ្គោះដល់បុគ្គលជាមិត្រក្នុងគ្រាភ័យអាសន្ន ។
- មិត្រត្រូវរាប់អានរហូតដល់ផៅពង្សរបស់បុគ្គលដែលជាមិត្រ ។
- មិត្រត្រូវតែមានចិត្តស្មោះត្រង់នឹងបុគ្គលដែលជាមិត្រ ។
|
បើបុគ្គល និងមិត្របានប្រតិបត្តិនូវសង្គហធម៌ទាំង៥យ៉ាងខាងលើនេះបានល្អត្រឹមត្រូវហើយនោះ មិត្តភាពរវាងអ្នកទាំងពីរនឹងបានឋិតថេរជាលំដាប់ ។
|
|
|
 |
| ៥ — សង្គហធម៌៥យ៉ាងដែលម្ចាស់និងខ្ញុំបំរើ ឬកម្មករត្រូវបំពេញ |
ម្ចាស់ត្រូវអនុគ្រោះចំពោះខ្ញុំបំរើ ឬ កម្មករ
|
ខ្ញុំបំរើត្រូវបំពេញចំពោះម្ចាស់ ឬ ចៅហ្វាយ
|
ម្ចាស់ត្រូវ៖
- ប្រគល់កិច្ចការដល់ខ្ញុំបំរើតាមកម្លាំងកាយនិងសមត្ថភាព ។
- ជូនប្រាក់ឈ្នួលដល់ខ្ញុំបំរើឬកម្មករអោយបានសមរម្យ ។
- ព្យាបាលដល់ខ្ញុំបំរើឬកម្មករក្នុងពេលឈឺថ្កាត់ ។
- ចែករំលែកវត្ថុគាប់ចិត្ត(រង្វាន់បន្ថែម)ដល់ខ្ញុំបំរើឬកម្មករ ។
- ត្រូវអនុញ្ញាតអោយខ្ញុំបំរើឬកម្មករមានពេលឈប់សំរាក ។
|
ខ្ញុំបំរើត្រូវ៖
- ក្រោកធ្វើការ(ឬទៅដល់កន្លែងធ្វើការ)អោយបានមុនម្ចាស់ឬមុនពេលចូលធ្វើការ ។
- ចូលគេង(ឬឈប់ធ្វើការ)ក្រោយម្ចាស់ឬត្រូវចេញក្រោយម៉ោងធ្វើការ ។
- ត្រូវតែស្មោះត្រង់នឹងម្ចាស់ជានិច្ច(កាន់យកតែរបស់ណាដែលម្ចាស់បានអនុញ្ញាតហើយ) ។
- ខំប្រឹងប្រែងធ្វើកិច្ចការដែលម្ចាស់បានប្រគល់អោយ ។
- ថ្លែងសរសើរដល់កិត្តិគុណរបស់ម្ចាស់ជានិច្ច ។
|
បើម្ចាស់ និងខ្ញុំបំរើឬកម្មករបានប្រតិបត្តិនូវសង្គហធម៌ទាំង៥យ៉ាងខាងលើនេះបានល្អត្រឹមត្រូវហើយនោះ មិត្តភាពរវាងម្ចាស់និងខ្ញុំបំរើឬកម្មករនឹងបានសេចក្តីសុខរហូតគ្មានអ្វីនាំអោយទាស់ខ្វែងគំនិតគ្នាបានឡើយ ។
|
|
|
 |
| ៦ — សង្គហធម៌៥យ៉ាងដែលយើងជាពុទ្ធសាសនិកនិងសមណសង្ឃជាគ្រូទូន្មានធម៌ត្រូវបំពេញ |
ពុទ្ធសាសនិកត្រូវបំពេញចំពោះសមណសង្ឃជាគ្រូទូន្មាន
|
សមណៈត្រូវអនុគ្រោះចំពោះពុទ្ធសាសនិក
|
ពុទ្ធសាសនិកត្រូវបំពេញ៖
- កាយកម្មប្រកបដោយសេចក្តីមេត្តា(ជំរុញសមាជិកគ្រួសាររបស់ខ្លួនអោយប្រតិបត្តិតាមការទូន្មានរបស់ព្រះពុទ្ធ) ។
- វិចីកម្មប្រកបដោយសេចក្តីមេត្តា(ការខំប្រឹងសូត្ររៀននូវព្រះធម៌របស់ព្រះពុទ្ធ) ។
- មនោកម្មប្រកបដោយសេចក្តីមេត្តា(ចេះគួរសមចំពោះសមណសង្ឃ) ។
- ជាអ្នកមិនបិទទ្វារផ្ទះគឺជាអ្នកបើកទ្វារទទួលស្វាគមន៍គ្រូរាល់ថ្ងៃ ។
- ជាអ្នកមានកិរិយាប្រកបដោយអាមិសទាន(ដឹងគុណគ្រូជានិច្ច) ។
|
សមណៈត្រូវតែ៖
- គិតថាខ្លួនជាគ្រូអាចារ្យ ។
- យល់ព្រះធម៌អោយបានច្បាស់ត្រឹមត្រូវចៀសវាងការបកស្រាយខុស ។
- ហាមឃាត់កុលបុត្រវៀរចាកអំពើអាក្រក់ ។
- ពន្យល់បំភ្លឺនូវអំពើល្អដល់កុលបុត្រ ។
- ប្រាប់ផ្លូវសួគ៌ដល់កុលបុត្រ ។
|
បើកុលបុត្រ និងក្រុមគ្រួសារដែលជាពុទ្ធសាសនិក ប្រតិបត្តិតាមការទូន្មានរបស់គ្រូអាចារ្យ(ព្រះពុទ្ធ)បានល្អត្រឹមត្រូវហើយ កុលបុត្រនិងក្រុមគ្រួសារនោះពិតជាបានទទួលនូវសុភមង្គលជានិច្ចនិរន្តរ៍ ។
|
|
|
 |
|
 |
|
|